2025-08-02

ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនពរជាផ្លូវការ ដើម្បីសំដែងអំណរសាទរ និងគារវភក្តីដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម វត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានជូនពរសម្តេចអគ្គមហាសេនាបតីតេជោ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន និងបញ្ញាញាណភ្លឺថ្លាជានិច្ច។ ទន្ទឹមនឹងនេះ ក្រសួងបានសម្តែងការដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់សម្តេចតេជោ ដែលបានស្រោចស្រង់ជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ដឹកនាំកសាង និងអភិវឌ្ឍប្រទេសឱ្យមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាពិសេស សម្តេចបានដឹកនាំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីការឈ្លានពាន រហូតសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានបញ្ចៀសវិបត្តិធ្ងន់ធ្ងរ។ ក្រសួងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ សូមបីបាច់ថែរក្សាសម្តេច និងក្រុមគ្រួសារ ឱ្យប្រកបដោយពុទ្ធពរទាំងបួនប្រការ។

Image
Share on Facebook Back to Home