កម្មវិធីនេះបង្កើតឡើងដើម្បីសម្រួលដល់ការទទួលឯកសារផ្លូវការរបស់រដ្ឋាភិបាល ដោយប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិក្នុងការប្រមូលរូបភាពឯកសារពីទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នរដ្ឋ ក្រសួង និងទីភ្នាក់ងារដែលគ្រប់គ្រងដោយរដ្ឋ។
រូបភាពទាំងនេះត្រូវបានដំណើរការដោយប្រើម៉ូដែល Deep Learning បន្ទាប់មកប្រើ NextSpell OCR បំលែងខ្លឹមសារទៅជាអត្ថបទដែលអាចស្វែងរកបាន ជួយឱ្យអ្នកប្រើប្រាស់ស្វែងរកព័ត៌មានពាក់ព័ន្ធពីប្រភពជាច្រើនបានយ៉ាងឆាប់រហ័ស និងធ្វើឱ្យតម្លាភាពកាន់តែខ្ពស់នៅក្នុងទំនាក់ទំនងផ្លូវការ។