2025-08-02

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួនប្រមាណ ៣០ រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីសេចក្តីផ្តើមនៃបច្ចេកទេសល្បែង កាលពីថ្ងៃទី ២១-២២ និងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម រស់ តីរុណ អគ្គលេខាធិការ គ.ល.ក.។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ គ.ល.ក. លោកស្រីអគ្គនាយិកាក្រុមហ៊ុន ហ្វឹម ៦១៤ ឯ.ក វាគ្មិនអន្តរជាតិ និងសិក្ខាកាមដែលជាមន្ត្រី គ.ល.ក. និងបុគ្គលិកក្រុមហ៊ុន ហ្វឹម ៦១៤ ឯ.ក។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការគ្រប់គ្រងបច្ចេកទេសតុល្បែង ម៉ាស៊ីនល្បែង និងប្រព័ន្ធបច្ចេកវិទ្យាក្នុងកាស៊ីណូ ដើម្បីធានាតម្លាភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការកាស៊ីណូ។ វគ្គនេះសម្របសម្រួលដោយក្រុមហ៊ុន ហ្វឹម ៦១៤ ឯ.ក ដោយមានវាគ្មិនជំនាញមកពីក្រុមហ៊ុន IPG International និង Light & Wonder។ ក្នុងឱកាសនោះ ឯកឧត្តម រស់ តីរុណ ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិននិងអគ្គនាយិកាក្រុមហ៊ុន ហ្វឹម ៦១៤ ឯ.ក ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះប្រកបដោយជោគជ័យ។ ពិធីនេះបានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគាប់ប្រសើរ។

Image Image
Share on Facebook Back to Home